1 Corinthians 11

1ចូរយកគំរូតាមខ្ញុំ​ដូច​ដែល​ខ្ញុំ​យក​គំរូ​តាម​ព្រះ​គ្រិស្ដ​ចុះ 2ហើយខ្ញុំ​សូម​សរសើរអ្នករាល់គ្នាដែល​អ្នករាល់គ្នា​នឹកចាំ​ពី​ខ្ញុំ​នៅក្នុង​គ្រប់ការ​ទាំងអស់ព្រមទាំងធ្វើតាមសេចក្ដីបង្រៀនដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នករាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន 3ប៉ុន្ដែខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នាដឹងថា​ព្រះ​គ្រិស្ដជាក្បាល​របស់​បុរសគ្រប់គ្នាហើយបុរសជាក្បាល​របស់​ស្ដ្រីព្រះជាម្ចាស់វិញ​ជា​ព្រះ​សិររបស់​ព្រះ​គ្រិស្ដ 4បុរសគ្រប់គ្នា​ដែលអធិស្ឋានថ្លែងព្រះបន្ទូល​ដោយ​មាន​ពាក់​អ្វីនៅលើក្បាល​នោះ​បាន​បន្ថោក​​ដល់​ក្បាល​របស់​ខ្លួន​ហើយ 5ផ្ទុយទៅវិញស្រ្ដីគ្រប់គ្នា​ដែល​អធិស្ឋានថ្លែងព្រះបន្ទូលដោយមិនគ្របបាំងក្បាល​នោះ​បាន​បន្ថោក​ក្បាល​របស់​ខ្លួន​វិញ​ដ្បិត​ដូច​ដែល​កោរសក់​ដែរ 6ដូច្នេះបើស្រ្ដីមិនគ្របបាំងក្បាលទេ​ចូរ​ឲ្យ​នាង​កោរសក់​ទៅ​ប៉ុន្ដែបើការកាត់សក់ការកោរសក់ធ្វើ​ឲ្យ​ស្រ្ដី​នោះ​ខ្មាស​ចូរ​ឲ្យ​នាង​គ្របបាំង​ក្បាល​ចុះ 7ហើយបុរសមិនគួរគ្របបាំងក្បាលទេ​ព្រោះ​ជារូបអង្គនិង​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់រីឯស្រ្ដីវិញជា​សិរី​រុងរឿង​របស់​បុរស 8ដ្បិតបុរសមិន​បាន​មាន​កំណើត​ពីស្ត្រីទេគឺស្ត្រី​មាន​កំណើត​ពីបុរសវិញ 9ហើយព្រះជាម្ចាស់​ក៏មិន​បាន​បង្កើតបុរសសម្រាប់ស្ត្រីដែរគឺស្ត្រីសម្រាប់បុរសវិញ 10ដូច្នេះហើយស្រ្ដីគួរមានសិទ្ធិអំណាច​នៅ​លើក្បាលដោយយល់ដល់ពួកទេវតា 11ប៉ុន្ដែនៅក្នុងព្រះអម្ចាស់ស្រ្ដី​ត្រូវការ​បុរស​ជាចាំបាច់​ហើយ​បុរស​ក៏​ត្រូវការ​ស្ត្រី​ជា​ចាំបាច់​ដែរ 12ដ្បិតស្រ្ដី​មាន​កំណើត​ពីបុរសយ៉ាងណាបុរសក៏​មាន​កំណើត​ពីស្រ្ដីយ៉ាងនោះដែរប៉ុន្ដែ​អ្វីៗ​ទាំងអស់​មាន​កំណើត​ពីព្រះជាម្ចាស់ 13ចូរពិចារណា​ដោយ​ខ្លួនឯងចុះ​តើ​គប្បី​ឲ្យ​ស្រ្ដីអធិស្ឋាន​ទៅ​ព្រះជាម្ចាស់​ដោយ​ឥត​គ្របបាំង​ក្បាល​ដែរ​ឬ​ទេ? 14តើធម្មជាតិមិន​បាន​បង្រៀនអ្នករាល់គ្នាទេថាបើបុរសទុក​សក់​វែង​នោះ​ជាការអាម៉ាស់​ដល់​ខ្លួនគាត់​ហើយ 15ផ្ទុយទៅវិញបើស្រ្ដីទុក​សក់​វែង​នោះ​ជា​ភាព​រុងរឿង​ដល់​នាងព្រោះ​ព្រះជាម្ចាស់​បាន​ប្រទានសក់វែង​ឲ្យ​នាងជំនួស​គ្រឿង​គ្របបាំង​ស្រាប់ 16ប៉ុន្ដែបើ​មាន​អ្នក​ណា​ម្នាក់គិតប្រកែកតវ៉ា​នោះ​ត្រូវ​ដឹង​ថា​យើងគ្មានទម្លាប់បែបនេះទេ​ហើយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់ក៏​គ្មាន​ទម្លាប់​បែបនេះ​ដែរ 17នៅក្នុងសេចក្ដីទូន្មាន​បន្ដ​ទៀត​នេះខ្ញុំមិនសរសើរ​អ្នករាល់គ្នា​ទេព្រោះ​អ្នករាល់គ្នា​ជួបជុំគ្នាមិន​មែន​ដើម្បី​ឲ្យបាន​ប្រសើរឡើងទេប៉ុន្ដែ​ដើម្បី​ឲ្យ​បាន​កាន់តែអាក្រក់​ថែមទៀត 18ដ្បិតមុនដំបូង​ខ្ញុំ​បាន​ថា​ពេល​អ្នករាល់គ្នា​ជួបជុំ​គ្នានៅក្នុងក្រុមជំនុំ​នោះ​មានការបែកបាក់នៅក្នុងចំណោមអ្នករាល់គ្នាហើយ​ខ្ញុំ​ក៏​ជឿខ្លះៗ​ដែរ 19ដ្បិតត្រូវតែមានបក្សពួកនៅក្នុងចំណោមអ្នករាល់គ្នាដើម្បី​ឲ្យ​ពួក​អ្នកខ្ជាប់ខ្ជួន​បង្ហាញ​ខ្លួន​កាន់តែច្បាស់​នៅក្នុងចំណោមអ្នករាល់គ្នា 20ដូច្នេះពេល​អ្នករាល់គ្នា​ជួបជុំ​គ្នានៅកន្លែងណាមួយ​នោះ​មិន​មែន​បរិភោគពិធីលៀង​ព្រះអម្ចាស់​ទេ 21ព្រោះពេលបរិភោគម្នាក់ៗយកអាហាររបស់ខ្លួន​មុន​គេ​ដូច្នេះ​ក៏​មាន​ម្នាក់​នៅ​ឃ្លានហើយម្នាក់ទៀតស្រវឹង​ទៅ​ហើយ 22តើអ្នករាល់គ្នា​គ្មានផ្ទះទេ​ឬ​ម្ដេច​មិន​ស៊ីផឹក​នៅ​ផ្ទះ​ទៅ? ​មួយ​អ្នករាល់គ្នា​មើលងាយក្រុមជំនុំ​របស់​ព្រះជាម្ចាស់និង​ធ្វើ​ឲ្យ​ពួក​អ្នក​អត់​អាម៉ាស់មុខ? ​តើ​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​អ្នករាល់គ្នាយ៉ាងដូចម្ដេច? ​តើ​ឲ្យ​ខ្ញុំ​សរសើរ​អ្នករាល់គ្នា​ឬ? ​ចំពោះ​ការ​នេះ​ខ្ញុំ​មិនសរសើរទេ 23ដ្បិតអ្វី​ដែល​ខ្ញុំ​បាន​ទទួលពីព្រះអម្ចាស់មក​ខ្ញុំ​ក៏​ប្រគល់​ឲ្យ​អ្នករាល់គ្នា​ដែរ​គឺនៅយប់ដែលព្រះអម្ចាស់យេស៊ូ​ត្រូវ​គេ​បញ្ជូន​នោះ​ព្រះអង្គ​បាន​យកនំប៉័ងមក 24ហើយពេល​អរព្រះគុណ​រួច​ហើយ​ព្រះអង្គ​ក៏​កាច់​នំប៉័ង​ទាំងមានបន្ទូលថា៖ ​«នេះជារូបកាយ​របស់​ខ្ញុំសម្រាប់អ្នករាល់គ្នា​ចូរ​ធ្វើដូច្នេះទុកជាការរំឭក​ដល់​ខ្ញុំចុះ»។ 25បន្ទាប់ពីបរិភោគ​រួច​ហើយ​ព្រះអង្គ​ក៏​យក​ពែង​មក​បែបដូច្នោះដែរ​ទាំង​មានបន្ទូលថា៖ ​«នេះជាពែង​នៃ​កិច្ចព្រមព្រៀងថ្មីដោយឈាម​របស់​ខ្ញុំ​ចូរ​ធ្វើដូច្នេះទុកជា​ការ​រំឭក​ដល់​ខ្ញុំរាល់ពេលដែល​អ្នករាល់គ្នា​ផឹកចុះ»។ 26ដ្បិតរាល់ពេលដែល​អ្នករាល់គ្នា​បរិភោគនំប៉័ងហើយផឹក​ពី​ពែងនេះ​នោះ​អ្នករាល់គ្នា​ប្រកាស​ពី​ការសោយទិវង្គតរបស់ព្រះអម្ចាស់​រហូត​ដល់​ពេល​ព្រះអង្គ​យាង​មក​វិញ 27ដូច្នេះអ្នកណាដែលបរិភោគនំប៉័ងផឹក​ពី​ពែង​នៃ​ព្រះអម្ចាស់​ដោយ​មិនសមរម្យ​នោះ​នឹង​មានទោសចំពោះរូបកាយនិងឈាម​របស់​ព្រះអម្ចាស់​ហើយ 28ដូច្នេះចូរ​ឲ្យ​ម្នាក់ៗពិសោធ​ខ្លួន​ឯងចុះរួចសឹមបរិភោគនំប៉័ងហើយផឹកពីពែង​នេះ 29ដ្បិតអ្នក​ណា​ដែលបរិភោគហើយផឹក​ដោយ​មិន​បាន​យល់ដល់រូបកាយ​របស់​ព្រះ​គ្រិស្ដ​នោះ​នាំ​ទោស​ដល់​ខ្លួន​តាមរយៈ​ការ​បរិភោគនិងផឹក​នោះ​ហើយ។ 30ហេតុនេះ​ហើយបានជា​មាន​អ្នករាល់គ្នាជាច្រើនខ្សោយ​ហើយ​ឈឺនិងមួយ​ចំនួន​ធំ​បាន​ស្លាប់ 31ដូច្នេះបើ​យើង​ពិនិត្យមើល​ខ្លួន​ឯងនោះ​យើង​មិន​ជាប់​ជំនុំជម្រះទេ 32ប៉ុន្ដែពេល​ព្រះអម្ចាស់វិនិច្ឆ័យ​យើង​ព្រះអង្គ​នឹង​ពិន័យយើងដើម្បីកុំ​ឲ្យ​យើង​ជាប់ទោសជាមួយលោកិយនេះ 33ដូច្នេះបងប្អូន​របស់​ខ្ញុំអើយ! ​នៅ​ពេល​អ្នករាល់គ្នា​មក​ជួបជុំគ្នា​បរិភោគ​ចូរ​ចាំគ្នាផង 34បើមាន​អ្នក​ណា​ម្នាក់ឃ្លាន​ចូរ​ឲ្យ​អ្នក​នោះ​បរិភោគនៅផ្ទះ​ចុះ​ដើម្បីកុំ​ឲ្យ​មាន​ទោស​នៅ​ពេល​អ្នករាល់គ្នា​មក​ជួបជុំ​គ្នាឡើយរីឯ​បញ្ហា​ផ្សេងទៀត​ខ្ញុំ​នឹង​ដោះស្រាយពេលដែល​ខ្ញុំ​មក​ដល់។
Copyright information for KhmKCB